Facebook Like

Monday, July 17, 2017

កូនខ្មែរខួរក្បាលខ្លាំង​ អាយុ ៧ ឆ្នាំថ្នាក់ទី៦ អាចធ្វើលំហាត់ថ្នាក់ទី១២ បានយ៉ាងងាយ​ (Cambodia)

·   0

កុមារាមកពីខេត្ត​តាកែវ រៀន​ថ្នាក់ទី៦ តែ​ចេះ​អាំងតេក្រាល ចំនួន​កុំផ្លិច ។ល។ ជួបក្មួយប្រុស គីមហុង មានសមត្ថភាពខួរក្បាលខ្លាំង ពិសេស។ 
កាលពីម្សិលមិញ ខ្ញុំបានជួបក្មួយប្រុស ហ៊ឺទៀង គីមហុង អាយុ៧ឆ្នាំ សព្វថ្ងៃរៀននៅថ្នាក់ទី៦ក សាលា បឋមសិក្សាអនុវត្តទីរួមខេត្តតាកែវ។ ខ្ញុំបានជួបក្មួយប្រុសជាលើកទី២ហើយ។ គីមហុង កើតមកមាន សមត្ថភាពពិសេស គឺអាចអានអក្សរបានតាំងពីអាយុជាង២ឆ្នាំដែលពេលនោះគឺបានអានសារថ្វាយ ព្រះពរព្រះមហាក្សត្រ និងសារជូនពរសម្តេចតេជោនាយករដ្ឋមន្ត្រី។ សព្វថ្ងៃក្មួយប្រុសចូលចិត្តមុខ វិជ្ជាគណិតវិទ្យា គឺប្អូនចូលចិត្តធ្វើលំហាត់ថ្នាក់ខ្ពស់ៗគឺចាប់ពីទី ៧ដល់ទី១២។ ម្សិលមិញខ្ញុំបានអោយ សាកល្បងធ្វើលំហាត់ គឺក្មួយប្រុសធ្វើបានល្អ ហើយថែមចុងក្រោយវិញ្ញាសារប្រឡងបាក់ឌុប២០១៥ ក៏ក្មួយធ្វើបាន






សមត្ថភាពខួរក្បាលក្មួយគឺពិតជាអំណោយផលពីធម្មជាតិ ដែលមានចំនួនតិចតួចបំផុតនៅប្រទេស កម្ពុជាយើង។ ឪពុកម្តាយ គីមហ៊ុង បានប្រាប់ថា កូនគាត់ចូលចិត្តគណិតវិទ្យាខ្លាំងណាស់ គឺក្មួយមើល សៀវភៅហើយរៀនធ្វើដោយខ្លួនឯងតែម្តង។
ខ្ញុំបានសួរ អំពីគោលបំណងចង់ធ្វើអ្វីទៅថ្ងៃក្រោយ ក្មួយប្រុសឆ្លើយថា “ចង់ធ្វើជាអ្នកវិទ្យាសាស្រ្ត”។ ក្នុងផ្ទះក្មួយ គឺមានព្យួររូបខ្ញុំថតជាមួយក្មួយកាលពីជួបលើកមុន (ប្រហែលជាក្មួយគិតថា ខ្ញុំពេញចិត្ត សមត្ថភាព និងបានលើកទឹកចិត្តគាត់អោយខំរៀនហើយមើលទៅ)។ ក្មួយប្រុសក៏មាន Facebook Account ហើយ Chat មកលេងខ្ញុំជារឿយៗ។ ក្រៅពីគណិតវិទ្យា ក្មួយគីមហុង ចេះប្រើប្រាស់ Computer និងចេះភាសា English បានថែមទៀត។ កុមារនេះគឺត្រូវការការយកចិត្តទុកដាក់ពិសេស។ ខ្ញុំមានជំនឿថា ក្មយយគឹមហុង គឺជាធនធានអ្នកប្រាជ្ញរបស់កម្ពុជាទៅថ្ងៃអនាគត និងក៏ជាធនធានមនុស្ស ជាតិផងដែរ។ យើងត្រូវតែចូលរួមគាំពារយកចិត្តទុកដាក់ថែរក្សាដើម្បីអោយក្មួយមានឱកាសសិក្សា រៀន សូត្រមិនអោយខ្វះខាតអ្វីឡើយ។
អរគុណឪពុកម្តាយ ក្រុមគ្រួសារ និងលោកគ្រូអ្នគ្រូទាំងអស់ ដែលបានយកចិត្តទុកដាក់មើលថែ អប់រំនិងបណ្តុះបណ្តាលក្មួយប្រុសដោយមិនធ្វេសប្រហែស។ ជូនពរក្មួយប្រុសសែនឆ្លាតទទួលបាន ជោគជ័យក្នុងជីវិត និងដើម្បីមោទនៈភាពនៃធនធានមនុស្សដ៏កម្របំផុតរបស់កម្ពុជា៕
យើងចូលរួមចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង ជាពិសេសចូលរួមលើកទឹកចិត្តកុមារ​អោយខិតខំរៀនសូត្រនិងធ្វើអំពើល្អ៕ ប្រភព​ពី​ Page: Doung Dara








Subscribe to this Blog via Email :