Facebook Like

Monday, July 17, 2017

ម្ដាយក្មេក ៥ ប្រភេទ​ដែល​កូនប្រសា​ស្រី​ពិបាក​ទប់ទល់

·   0

មិនមែន​គ្រប់​ម្ដាយ​ក្មេក​ទាំងអស់​សុទ្ធតែ​ល្អ ហើយ​ងាយស្រួល​ចុះ​សម្រុង​ជាមួយ​យើង​ទេ។ ដូចនេះ​ម្ដាយក្មេក ៥ ប្រភេទ​ខាងក្រោម​នេះ​ធ្វើឲ្យ​​កូនប្រសា​ស្រី​ដូច​យើង​ពិបាក​ទប់ទល់​បំផុត៖
១.ម្ដាយ​ក្មេក​ស្អប់​កូន​ប្រសា៖ម្ដាយក្មេក​ជំពូក​នេះ ពិតជា​ពិបាក​ទប់ទល់​បំផុត​ហើយ ព្រោះ​ទោះ​ជា​យើង​ធ្វើ​អ្វី​ក៏​គាត់​មិន​ពេញចិត្ត​ដែរ ហើយ​ព្យាយាម​រក​កំហុស​យើង​គ្រប់​យ៉ាង។ វិធី​ល្អ​បំផុត គឺ​មិន​គួរ​រស់នៅ​ជាមួយ​គាត់​ឡើយ គួរ​បែក​ផ្ទះ​ផ្សេង។ ម្យ៉ាង​ទៀត​ពេល​គាត់​រករឿង​យើង ទាល់តែ​ស្វាមី​នៅ​ខាង​យើង ទើប​គាត់​មិន​សូវ​ហ៊ាន​ជាមួយ។

២.ម៉ែក្មេក​ឆើតឆាយ៖បើ​មាន​ម្ដាយក្មេក​ក្នុង​ប្រភេទ​ទី​២ នេះ​វិធី​ទប់ទល់​នឹង​គាត់​មិន​សូវ​ជា​លំបាក​ឡើយ គ្រាន់តែ​យើង​ធ្វើ​ខ្លួន​ឡូយ​ឆើយ​ដូច​គាត់ ហើយ​ត្រូវ​ឧស្សាហ៍​បបួល​គាត់​ចូល​ហាង​ទំនើប។
៣.ម្ដាយក្មេក​ដែល​ចង់​បាន​ចៅ៖តាម​ពិត​គាត់​មិន​ពិបាក​ឡើយ តែ​យើង​វិញ​ទេ​ដែល​ពិបាក​ព្រោះ​គាត់​គ្រាន់​តែងតែ​ទាមទារ​ចង់​មាន​ចៅ​ឲ្យ​គាត់​មើល​ប៉ុណ្ណោះ ទាំង​យើង​មិន​ទាន់​ចង់។
៤.ម៉ែក្មេក​កំពូល​ល្បិច៖ស្រី​ៗ​ដែល​មាន​ម៉ែក្មេក​ប្រភេទ​នេះ ពិត​ជា​ពិបាក​ខ្លាំង​បំផុត​ហើយ ព្រោះ​គាត់​មិន​បង្ហាញ​នៅ​ចំពោះ​មុខ​យើង​ទេ តែ​រក​គ្រប់​វិធី​ដើម្បី​បំបែកបំបាក់​យើង និង​គ្រួសារ។
៥. ម៉ែក្មេក​ដែល​ស្រលាញ់​កូន​ប្រុស​គាត់​ពេក៖ទោះ​គាត់​មិន​រក​រឿង ឬ​រក​វិធី​បំបែកបំបាក់​យើង​ក៏​ពិត​មែន តែ​យើង​ក៏​នៅ​ហត់​កាយ​បន្តិច​ដែរ ព្រោះ​គាត់​ស្រលាញ់​កូន​បង្កើត​គាត់​ពេក រហូត​មិន​អនុញ្ញាត​ឲ្យ​ជួយ​កិច្ចការ​ផ្ទះ​យើង​ទេ។ តែ​យ៉ាង​ហោច​ណាស់​ប្រសើរ​ជាង​ម្ដាយ​ក្មេក​បី​ជំពូក​ទៀត៕
ប្រភព ៖ kanha

Subscribe to this Blog via Email :