ប្រភពជនជាតិខ្មែរតាមទស្សនៈរបស់លោកអាដឺម៉ារ ឡឺក្លែរ
ភាពត្រឹមត្រូវនៃទស្សនៈណាមួយ
អាស្រ័យ ឬមិនអាស្រ័យ គឺ
ត្រូវបង្ហាញបញ្ជាក់របកគំហើញថ្មីក្នុងយន្តការនៃការស្រាវជ្រាវដែល
ត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់ ។
ដូច្នេះតាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវលើទិន្នន័យថ្មីៗ
គេអាចកែតម្រូវរាល់ការខុសឆ្គងពីមុនមក
ឬក៏អាចដោះស្រាយនូវបញ្ហាមួយចំនួនធំដែលកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ស្រពិចស្រពិល
។ នេះជាដំណើរការធម្មតា និងវិធីសាស្ត្រជា វិជ្ជមាននៃវិទ្យាសាស្ត្រ ។
ខាងលើនេះមានន័យថា ការវាយតម្លៃទៅលើបញ្ហាណាមួយ ឬការកែតម្រូវឡើងវិញនៃការសន្និដ្ឋាន គឺមានទំនាក់ទំនងវិជ្ជមានជាមួយ នឹងការរកឃើញនូវទិន្នន័យថ្មីពាក់ព័ន្ធ ។ ហើយបើយើងមើលទៅលើទស្សនៈមួយចំនួន ជាពិសេសទស្សនៈរបស់លោកអាជឺមាន ឡឺក្លែរ ជុំវិញ បញ្ហាពាក់ព័ន្ធទៅនឹងដើមកំណើតនៃប្រជាជនខ្មែរនោះ យើងនឹងឃើញថា មានការផ្លាស់ប្តូរទស្សនៈទាំងស្រុង ។

’ប្រជាជនដែលកសាងប្រទេសជាតិខ្មែរឡើង
រស់នៅលើទឹកដីដែលមានឈ្មោះសព្វថ្ងៃថា កូសាំងស៊ីន (កម្ពុជាក្រោម ឬវៀតណាមខាង
ត្បូង) និងកម្ពុជា បើហោចណាស់ក៏រហូតដល់ល្បាក់ខោន (ប្រទេសលាវ)
នឹងសៀមផងដែរ ប្រវត្តិសាស្ត្រដែលយើងនឹងសរសេរ
គឺជាប្រវត្តិសាស្ត្ររបស់ប្រជាជនទាំងនោះ” ។
ចំពោះទឹកដីកំណើតនិងជាតិសាសន៍ ដោយយោងលើទិន្នន័យមួយចំនួ ដូចជាកំណត់ហេតុចិន និងរឿងព្រេងខ្មែរ លោកក៏បានបន្តទៀតថា ’ ពួកចិន ដែលស្គាល់ឥណ្ឌូចិនតាំងតែពី ២០០០ឆ្នាំមុន ដោយមានពួកអ្នកដើរសំពៅមកចុះចតជាញឹកញយផងនោះ បានហៅទឹកដីនៃ អាងទន្លេមេគង្គខាងក្រោមរហូតដល់មាត់ត្បូងថា ហ្វូណន ឬប៉ូណន ។ តាមមើលទៅ ពួកវិប្រជាឬកុលសម្ព័ន្ធដែលរស់នៅទីនោះ មិនបានស្គាល់ ឈ្មោះដែលចិនដាក់ឲ្យគេនេះទេ ” ។ លោកបន្តទៀតថា ’បើតាមប្រជាជនកម្ពុជា និងតាមរឿងព្រេង អ្នកស្រុកបានហៅចំណែកដែលត្រូវនឹងកម្ពុជាសព្វថ្ងៃថា គោកធ្លក ឬនគរគោកធ្លក ។
គឺពេលក្រោយយូរមកទៀត ទើបអ្នកស្រុកប្រែហៅថា ស្រុកខ្មែរវិញ រួចក្រោយៗមកទៀតហៅកម្ពុជាជាសំស្ត្រឹតថា កម្ពុជា ជាឈ្មោះដែលជ្រើសរើសដោយពួកអ្នកមកច្បាំងដណ្តើមស្រុក និងអ្នកដែលនាំអារ្យធម៌ហិណ្ឌូមកផ្តល់ឲ្យ ។
ប៉ុន្តែ បើទោះជាឈ្មោះនោះជាពាក្យចិន ជាពាក្យរបស់អ្នកស្រុក ឬក៏ជាពាក្យសំស្ក្រឹតក្តី ក៏នៅឥណ្ឌាភាគខាងជើងគេស្គាល់ប្រទេសខ្មែរក្រោមឈ្មោះថា សក្កទ្វីប ឬទឹកដីរបស់ដើមសកៈ គឺដើមម៉ៃសាក់ ។ ដើមម៉ៃសាក់ខុសគ្នាពីដើមធ្លក ក៏ប៉ុន្តែដើមឈើទាំង២មានផ្លែដូចគ្នា ដែលពួកក្មេងៗ តែងតែយកមកកកេរ ហើយគេអាចយកមកចម្រាញ់យកប្រេងបាន ។ បើដូច្នេះ គេអាចទទួលស្គាល់ថា ឈ្មោះដែលគេដាក់ឲ្យកម្ពុជា ទោះជាដាក់ឲ្យដោយប្រជាជនខ្លួនឯង ឬក៏ដាក់ដោយពួកហិណ្ឌូក្តី គឺពាក្យតែមួយ ហើយដោយហេតុនេះ ប្រពៃណីរបស់ប្រជាជន គឺពិតជាត្រូវនឹងសញ្ញាណរបស់ហិណ្ឌូដែរ ។
គួរកត់សម្គាល់ថា នៅសតវត្សទី២ នៃគ្រិស្តសករាជ ពួកក្រិក និងរ៉ូម៉ាំង ស្គាល់ស្រុកខ្មែរ ដោយផែនទីរបស់ផ្តូលេមេ ដែលគូសឡើងតាមការនិទានរបស់អ្នកធ្វើដំណើរតាមសមុទ្រ ផែនទីនោះដាក់ឈ្មោះឲ្យថា ជាស្រុករបស់ពួកលេស្តៃ ដែលខុសគ្នាឆ្ងាយណាស់នឹងពាក្យកម្ពុជា ។ លោកវរសេនីយ៍ឯក ហ្សេរីនី បានសន្និដ្ឋានថា ឈ្មោះនេះមិនមែនជាឈ្មោះដែលថាតាមពាក្យអ្នកស្រុកដើមនោះទេ តែគឺជាពាក្យប្រែទៅវិញ ។ បើនិយាយដូច្នេះ លេស្តៃ ជាពាក្យក្រិកដែលមានន័យថា ចោរ ឬចោរសមុទ្រ ។ ខ្ញុំនៅមិនទាន់យល់នៅឡើយអំពីនិរុត្តិសាស្ត្រ ដ៏ប៉ិនប្រសប់បែបនេះ តែខ្ញុំហាក់ដូចជាទាល់ប្រាជ្ញា ក្នុងការដែលចង់ពន្យល់ពាក្យខ្មែរ បែរជាលេចពាក្យ លេស្តៃ ទៅវិញ ។ តែលោកវរសេនីយ៍ឯក បានរំលឹកថា ពាក្យកម្ពុ ដែលមាននៅក្នុងសិលាចារឹកជាឈ្មោះរបស់ទេវៈបុព្វបុរស របស់កម្ពុ ស្វ័យម្ភុ ដែលមានន័យថា កើតមានឡើងដោយខ្លួនឯង ពោលគឺ ព្រះព្រហ្ម ។ ហើយពាក្យនេះជាភាសាសំស្រឹ្តតមានន័យថា ចោរ ឬចោរសមុទ្រ ។ ដោយហេតុនេះលោកវរសេនីយ៍សន្និដ្ឋានថា ពាក្យក្រិកថា លេស្តៃ ត្រូវគ្នានឹងពាក្យកម្ពុ ពាក្យទាំងពីរម៉ាត់នេះមានន័យថា ចោរ, ចោរសមុទ្រ ឬបើហោចណាស់ ក៏សំដៅយកពួកអ្នកដែលរស់នៅជាក្រុមប្រដាប់ដោយអាវុធដែរ ។ លោកសន្និដ្ឋានបន្តទៀតថា នៅស្រុកនេះ អ្នកស្រុកប្រកបមុខរបរជាចោរសមុទ្រ ឬបើពុំនោះទេ ក៏ត្រូវជាកូនចៅរបស់មេចោរសមុទ្រ ឬចោរប្លន់តាមសមុទ្រណាម្នាក់ ដែលបុគ្គលិកលក្ខណៈ បានរលុបបាត់តាមវេលាទៅហើយ នៅសតវត្សរ៍ទី៥ ។
ទាំងរឿងព្រេង ទាំងប្រពៃណីកម្ពុជា និយាយថា ពួកអ្នករស់នៅក្នុងនគរគោកធ្លកមានឈ្មោះថា នាគ ដែលក្រោយមកដូរជាខ្មែរ រួចជាកម្ពុជាវិញ ។ តែវាមានមូលហេតុដែលអាចឲ្យជឿ បានថា ពាក្យ ’ នាគ ” នេះ មិនមែនជាឈ្មោះដើមដែលគេហៅខ្លួនគេនោះទេ ប៉ុន្តែ គឺជាពាក្យដែលពួកនិរប្រវេសន៍ហិណ្ឌូដាក់ឲ្យ ។ ពាក្យដែលគេហៅខ្លួនគេនោះ គឺប្រហែលជាពាក្យដែលមាននៅរហូតដល់សព្វថ្ងៃ គឺខ្មែរនេះឯង គ្រាន់តែពាក្យនេះ មានសរសេរប្លែកៗគ្នា ទៅតាមពេលវេលា ទីកន្លែង និងតាមគ្រាមភាសារបស់អ្នកស្រុកនីមួយៗ គឺមានពាក្យ ខម, កៅមេ, ក្មេន, ក្មី, គិមី, គួរ, ក្មៀរ, កុមារ ដែលជាពាក្យតាមភាសាអ្នកវិប្រជាដើម ។
នៅចំពោះមុខពួកបរទេសហិណ្ឌូ ដែលមានអារ្យធម៌ជឿនលឿនជាងពួកអ្នករដ្ឋវាសី (អ្នកនៅក្នុងរដ្ឋ) ដែលមិនសូវមានអាវុធផង ហើយក៏អាចជាអ្នកចូលចិត្តសន្តិភាពជាងផង មិនបានវាយតបទេ គេដកថយទុកកន្លែងឲ្យពួកនោះ តាំងទីលំនៅកសាងបានជាក្រុមឧបនិវេសន៍ពាណិជ្ជករ ដែលធ្វើដំណើរចេញចូលស្រុកដោយ ស្ថិតនៅដាច់ស្រឡះពីអ្នកស្រុកដើម តែក្រោយមកបានក្លាយទៅជាមេដឹកនាំស្រុកវិញ ។

ក្រុមឧបនិវេសន៍ដំបូងៗ
ជាក្រុមឧបនិវេសន៍ពួកជ្វាមកពីកោះជ្វា ឬពួកម៉ាឡេមកពីកោះស៊ូម៉ាត្រា
ដែលបានទទួលអារ្យធម៌ហិណ្ឌូរួចមកហើយ ។ ពួកឧបនិវេសន៍ដែលមកបន្ទាប់ទៀត
គឺពួកហិណ្ឌូមកពីរដ្ឋកលិង្គៈ ។
ឯកសារចិនបានរក្សាទុកនូវរឿងរ៉ាវដ៏សំខាន់មួយ ដែលអាចជាការចងចាំសេសសល់ពីការឈ្លានពានលើកទីមួយរបស់ពួកម៉ាឡេមកលើកម្ពុជា នៅត្រង់ម្តុំចូវដុត ពីព្រោះថា មាត់ពាមរបស់ទន្លេមេគង្គកាលពីពេលនោះ ប្រហែលជានៅខ្ពស់ជាងសព្វថ្ងៃ ហើយដីដែលអាចសង់លំនៅស្ថានបាន នៅកាន់តែឆ្ងាយបន្តិចទៅខាងជើង ។ រឿងរ៉ាវដែលពួកចិនបានរក្សាទុកនោះ បានត្រូវគេរៀបរាប់នៅសតវត្សរ៍ទី៣ នៃគ្រិស្តសករាជ ក៏ប៉ុន្តែ រឿងនោះប្រហែលជាអាចមានឫសគល់តាំងពី១០០ ឬ២០០ឆ្នាំមុន ។
កាលនោះ ប្រទេសនេះដឹកនាំដោយក្សត្រីមួយអង្គ ព្រះនាមថា លីវយី ប្រែថាស្លឹកស្រូល ។ ពេលនោះមានបុរសម្នាក់ឈ្មោះ ហួនហ្វី ឬហ៊ុនទៀន ដែលគោរពបូជាព្រហ្មញ្ញសាសនា ធ្វើដំណើរមកពីទិសទក្សិណ គឺចេញពីសមុទ្រខាងត្បូង មកចតសំពៅនៅនឹងរាជធានី ហើយបានវាយឈ្នះទ័ពដែលព្រះនាងលីវយីបានបញ្ជូនទៅទប់ទល់ ។ ក្រោយពីបានរៀបចំស្រុកឲ្យមានសន្តិភាពរួចហើយ ព្រាហ្មណ៍នោះក៏រៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងលីវយី រួចឡើងសោយរាជ្យនៅនគរហ្វូណនដែលអ្នកស្រុកដើមហៅថា គោកធ្លក តទៅ ។
ដូចនេះព្រះនាងលីវយី គឺជាស្តេចសោយរាជ្យដំបូងនៅនគរគោកធ្លក ។ ព្រះរាជាទី២ គឺព្រះបាទហ៊ុនទៀន ដែលជាជនបរទេសបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងលីវយី គឺអាចជាម៉ាឡេ ឬជ្វា ព្រោះធ្វើដំណើរមកពីទិសខាងត្បូង ហើយនៅពីត្បូងកម្ពុជាពេលនោះ គឺកោះជ្វា ឬកោះស៊ូម៉ាត្រា ឬបើពុំនោះទេ គឺសិង្ហបុរី ។
ព្រះបាទហ៊ុនទៀន និងព្រះនាងលីវយីមានព្រះរាជបុត្រមួយព្រះអង្គ ។ ពេលព្រះរាជបុត្រានេះចម្រើនព្រះជន្មធំឡើង ព្រះបានទហ៊ុនទៀនបានរៀបចំដីសាមន្តរាជមួយ មានទីក្រុង៧ ឲ្យគ្រប់គ្រងដីនេះដែលជាដីសាមន្តរាជទីមួយនៃព្រះរាជាណាចក្រ ។ ក្រោយមក មានស្តេចស្នងរាជ្យបន្តពីព្រះរាជ្យបន្តពីព្រះបានទហ៊ុនទៀនមួយអង្គ ព្រះនាមហ៊ុនប៉ាងហួង បានប្រើល្បិចបំបែកបំបាក់ទីក្រុងទាំង៧ រួចក៏វាយយកដាក់ជាចំណុះ ទើបទ្រង់ចាត់តាំងព្រះរាជបុត្រព្រះរាជនត្តាឲ្យទៅសោយរាជ្យលើទីក្រុងនីមួយៗនោះទៀត ។ សរុបមកដីសាមន្តរាជមួយដែលព្រះបាទហ៊ុនទៀនបានរៀបចំឲ្យព្រះរាជបុត្ររបស់ព្រះអង្គសោយរាជ្យ តែស្តេចទឹកដីមួយៗ ចង់រើខ្លួនឲ្យបានឯករាជ្យ បានត្រូវព្រះអង្គវាយដាក់ជាចំណុះឡើងវិញ រួចបែងចែកឲ្យស្តេចក្រាញ់៧រូបសោយរាជ្យ ។
ព្រះរាជាអង្គនេះបានគ្រងរាជ្យរហូតដល់ព្រះជន្ម៩០ព្រះវស្សាទើបសោយទីវង្គតទៅ ពេលនោះព្រះរាជបុត្រទី២របស់ព្រះអង្គ ព្រះនាមថា ផាន់ ផាន់ ត្រូវបានជ្រើសតាំងឲ្យឡើងសោយរាជ្យបន្តពីព្រះបិតា ។ ប៉ុន្តែស្តេចអង្គនេះ មិនបានយកចិត្តទុកដាក់នឹងកិច្ចការប្រទេសជាតិទេ ទ្រង់បានប្រគល់កិច្ចការទាំងអស់ឲ្យមេទ័ពព្រះអង្គឈ្មោះ ហ្វាន់ចេម៉ាន់ ឬហ្វាន់ម៉ាន់ កាន់កាប់ជំនួសវិញ ហើយព្រះអង្គបានសោយទីវង្គតទៅ ក្រោយពីសោយរាជ្យបាន៣ឆ្នាំ ។ ពេលនោះសេនាមុខមន្ត្រីក៏បានលើកមេទ័ពហ្វាន់ម៉ាន់ឲ្យឡើងសោយរាជ្យបន្ត ។ ការលើក ហ្វាន់ម៉ាន់ឲ្យសោយរាជ្យនេះ មិនបានទទួលការគាំទ្រពីមហាជនទេ ជាពិសេសពីពួកស្តេចក្រាញ់ដែលសោយរាជ្យ នគរចំណុះទាំងឡាយ ពីព្រោះឯកសារចិនបានបញ្ជាក់ថា ក្រោយពីបានឡើងសោយរាជ្យព្រះបាទហ្វាន់ម៉ាន់ ដ៏អង់អាច និងមានសមត្ថភាព បានធ្វើសឹកសង្គ្រាម វាយបង្ក្រាបប្រទេសចំណុះទាំងឡាយឲ្យរាបទាបឡើងវិញ ។ មើលទៅព្រះរាជាអង្គនេះ ជាក្សត្រអង់អាចក្លាហាន និងជាអ្នកចម្បាំងផង ។ ព្រះអង្គបានចាត់ឲ្យកសាងនាវាធំៗ ដែលព្រះអង្គជិះកាត់សមុទ្រជ្រៅៗ ធ្វើចម្បាំងវាយប្រទេសលើសពី១០ ក្នុងនោះ មួយចំនួនធំស្ថិតនៅក្នុងទៀបកោះដែលពួកអឺរ៉ុបហៅថា ម៉ាឡាកា ។

ព្រះអង្គមានរាជធានីដែលហៅ
និងសរសេរតាមភាសាចិនថា តូមូ នៅចម្ងាយប្រមាណជា១៨០គីឡូម៉ែត្រពីមាត់ពាមទន្លេមេគង្គ
និងមាត់ច្រាំងនៃទន្លេដ៏ធំមួយ ដែលនាវាសមុទ្រអាចចូលបានយ៉ាងស្រួល ។
ព្រះបាទហ្វាន់ម៉ាន់ បានប្រឈួននៅពេលកំពុងធ្វើសង្គ្រាមមួយ ទ្រង់បានចាត់ឲ្យព្រះរាជបុត្រច្បង ព្រះនាមគិនចេង បញ្ជាទ័ពជំនួសព្រះអង្គ ហើយទ្រង់ទុកព្រះភាគិនេយ្យព្រះអង្គព្រះនាមចាន់ ជាបុត្ររបស់ព្រះអនុជក្សត្រីព្រះអង្គឲ្យកាន់ទ័ព២០០០នាក់ នៅការពារព្រះអង្គ ។ ព្រះភាគិនេយ្យនេះបានឆ្លៀតយកឱកាស ដែលព្រះបាទ ហ្វាន់ម៉ាន់ ប្រឈួន ក៏ប្រកាសខ្លួនជា ហ្វាន់ចានី គឺព្រះរាជានៃនគរហ្វូណន ឬប៉ូណន ។ រួចព្រះអង្គបានចាត់កម្លាំងឲ្យទៅធ្វើឃាតរជ្ជទាយាទ គិនចេង ដើម្បីកុំឲ្យមកដណ្តើមរាជ្យពីព្រះរាជពីព្រះអង្គវិញ ប្រហែលជានៅឆ្នាំ២៣០ នៃគ្រិស្តសករាជ ។
ព្រះបាទហ្វាន់ម៉ាន់នៅមានព្រះរាជបុត្រមួយអង្គទៀត ដែលនៅជាព្រះរាជឱរសនៅឡើយ ពេលព្រះបិតាសុគត ។ ពេលទ្រង់ចម្រើនវ័យគ្រប់២០ព្រះវស្សា ព្រះអង្គក៏សម្រេចចិត្តដណ្តើមរាជ្យសម្បត្តិពីព្រះរៀមជីដូនមួយ ដែលបានជ្រែករាជ្យ នឹងសម្លាប់ព្រះបិតាព្រះអង្គ ។ ព្រះអង្គទ័ព ជ្រើសរើសយកពលទាហានសុទ្ធតែអ្នកអង់អាចក្លាហាន រួចធ្វើឃាតព្រះបាទហ្វាន់ចាន់ទៅ ។ ត្រង់នេះគេមិនបានដឹងថា តើព្រះអង្គធ្វើឃាតនៅក្នុងសង្គ្រាមតតាំងទល់មុខគ្នា ឬក៏នៅក្នុងការលបវាយប្រហារស្ងាត់ៗទេ ។ ពេលនោះ មេទ័ពរបស់ព្រះអង្គហ្វាន់ចាន់ ឈ្មោះស៊ីយុន ដោយយកលេសថាសងសឹកថ្វាយព្រះរាជ បានសម្លាប់ឃាតករ រួចហើយក៏ប្រការខ្លួនជា ហ្វាន់ស៊ីយុន ជាព្រះរាជានៃនគរហ្វូណន នៅឆ្នាំ២៥០ នៃគ្រិស្តសករាជ ត្រូវនឹងឆ្នាំ១៧២នៃមហាសករាជ ។
ឯកសារប្រវត្តិសាស្ត្រចិនរៀបរាប់អំពីព្រះបាទហ្វាន់ស៊ីយុននេះថា ជាស្តេចកសាងប្រទេស យកចិត្តទុកដាក់នឹងរាជកិច្ចខ្លាំងណាស់ ។ ទ្រង់បើកសវនាការឲ្យប្រជារាស្ត្រចូលគាល់រាល់ថ្ងៃ នៅពេលព្រឹក និងថ្ងៃត្រង់ ។
តាមមើលទៅ ព្រះរាជដែលសោយរាជ្យនៅនគរហ្វូណនទាំងអស់ រួមទាំងស្តេចជ្រែករាជ្យផង សុទ្ធតែមានខ្សែលោហិតរាជវង្សតែមួយ ព្រោះយើងមកដល់ពាក់កណ្តាលសតវត្សទី៣ហើយ ហើយតាមឯកសារប្រវត្តិសាស្ត្រចិនបាននិយាយថា បច្ឆាញាតិរបស់ព្រះនាងលីវយី និងព្រះបាទហ៊ុនទៀន បានគ្រប់គ្រងរាជសម្បត្តិ នៅហ្វូណនអស់រយៈកាល២សតវត្ស៍ ។
បើសិនជាការប្រកាន់តាមប្រពៃណីខ្មែរ ដែលលើកឡើងថា មានស្តេចចាម៦អង្គសោយរាជ្យមុនគេ នៅកម្ពុជា-ស្តេចទាំងអស់នោះមាន ព្រះនាមថា យូយូវរ្ម័នទិ, កវាលរាជកុមារ, សុរិយាវរ័ន្មទិ, ទរនិន្ទ្រាវរ័ន្មទិ, អាទិត្យវរ័ន្មទិ និងអក្សកៃ-ជាកាពិត នោះមានន័យថា ព្រះរាជាទាំងអស់ នោះជាបច្ឆាញាតិរបស់ព្រះនាងលីវយី និងជ្វាហ៊ុនទៀនទាំងអស់ ហើយមិនមែនជាចាមទេ ព្រោះនៅពេលនោះមិនទាន់មានពួកចាមនៅឡើយ តែជាជ្វា ឬម៉ាឡេ គឺជាអម្បូរជនដែលក្រោយពីបានត្រូវដេញចេញពីកម្ពុជាទៅ បានគេចទៅនៅចំប៉ាសាក់ខាងជើងកម្ពុជា ឬក៏ទៅនៅខាងកើត ត្រង់ដែលចិនហៅថា លីនយឺ ដែលក្រោយមកទើបក្លាយទៅជាចាម្ប៉ានោះឯង ។ ឈ្មោះ ចាម្ប៉ានេះ ខ្មែរនៅចងចាំនៅឡើយ រហូតមកដល់២ សតវត្សរ៍មុននេះ ។
ឯកសារប្រវត្តិសាស្ត្រចិនក៏មានរៀបចំជាច្រើនដែរ អំពីស្រុកហ្វូនណន ទោះបីជាការរៀបរាប់នីមួយៗមិនគ្រប់ជ្រុងជ្រោយ ហើយសរសេរនៅពេលខុសៗគ្នាក៏ដោយ តែយកមកផ្គុំគ្នា អាចឲ្យយល់បានខ្លះអំពីប្រទេសនោះ នៅសតវត្សទី៣ និងទី៤ ។ ដូចនេះវាមានសារៈ សំខាន់នៅពេលនេះ ដែលត្រូវអធិប្បាយសង្ខេបអំពីឯកសារទាំងនោះ ។
ឯកសារនោះនិយាយថា មុនដែលស្តេចហ៊ុនទៀនមកដល់ អ្នកស្រុកហ្វូណនច្រើនសាក់ខ្លួនដូចដែលពួកភូមា និងលាវ នៅអនុវត្តរហូត ដល់សព្វថ្ងៃ ។ ការសាក់ខ្លួននេះហាក់ដូចជាគ្មានទៀតទេ ពេលដែលសេ្តចហ៊ុនទៀនមកដល់ តែអ្នកស្រុកនៅដើរស្រាត មិនទាន់មានស្លៀកពាក់ នៅឡើយ ។ ស្តេចហ៊ុនទៀន ដែលចេញមកពីប្រទេសមួយមានអារ្យធម៌រួចហើយ ម្យ៉ាងទៀតជាព្រាហ្មណ៍ផង ទ្រង់មិនសប្បាយចិត្តនឹងឃើញ ព្រះរាជាយានៅស្រាតដូច្នេះទេ ទ្រង់ក៏យកក្រណាត់មួយផ្ទាំងមកស្លៀកឲ្យ ដោយចោះប្រហោងកណ្តាលសម្រាប់ច្រកព្រះកេស ។
ក្រោយមក នៅដើមសតវត្សរ៍ទី៣ ស្រីៗអ្នកស្រុកក៏ប្រកាន់យកសម្លៀកបំពាក់នេះរហូត ហើយស្តេចហ្វាន់ស៊ីយុន ក៏បានហាមមិនឲ្យ ប្រុសៗស្រាតទៀតដែរ ដោយឲ្យបិទបាំងកេរ្តិ៍ខ្មាសនឹងក្រណាត់ប៉ឹង ដែលចិនហៅថា កេនម៉ាន ហើយពួកម៉ាឡេហៅថាកំបាន ។ ពួកអ្នកមាន គេប្រើក្រណាត់ប៉ាក់ រីឯអ្នកក្រប្រើក្រណាត់ផាឌិប ។
ឯកសារប្រវត្តិសាស្ត្រចិនដដែលនិយាយថា អ្នកស្រុកហ្វូណន គគ្រិច សម្បុរខ្មៅ ហើយមានសក់ក្រញ៉ញ់ ។ ពួកនេះចូលចិត្តការចារុ៍ និងចម្លាក់ ។ ឧបករណ៍របស់គេជាច្រើនធ្វើអំពីប្រាក់ គេបង់ពន្ធជាមាស, ប្រាក់ ឬជាគ្រាប់គជ់ និងទឹកអប់ ។ គេមានសៀវភៅ និងកន្លែង សម្រាប់ទុកដាក់ឯកសារ និងសម្ភារៈផ្សេងៗ ។ គេមានអក្សរ ហើយគេចូលចិត្តប្រជល់មាន់ និងប្រជល់ជ្រូក ។
អ្នកស្រុកនេះចូលចិត្តអនុវត្តការស្បថស្បែ និងការសាកល្បងផ្សេងៗ ដូចជាឲ្យអ្នកជាប់ចោទកាន់ផ្លែពូថៅដែលដុតឡើងក្រហម ហើយ ដើរឲ្យបាន៧ជំហាន ឬដាក់ចិញ្ចៀន ឬពងមាន់នៅក្នុងទឹកពុះ ហើយឲ្យយកដៃលូកចាប់យកចេញជាដើម ។ ការអនុវត្តន៍បែបនេះ នៅមានគេ ប្រតិបត្តិនៅឡើយ ក្នុងចំណោមជនជាតិដើម ។ នៅកម្ពុជាពេលមុនបន្តិច ក៏នៅមានអនុវត្តន៍បែបនេះដែរ ។
ឯកសារប្រវត្តិសាស្ត្រចិនរៀបរាប់ទៀតថា នៅមានវិញ្ញាសារមួយទៀត ដែលគេអនុវត្តចំពោះតែម្ចាស់ និងខ្ញុំបម្រើប៉ុណ្ណោះ ក្នុងករណី សង្ស័យថា ខ្ញុំនោះលួចរបស់ : គឺឲ្យខ្ញុំនោះស៊ីស្រូវ ។ បើខ្ញុំនោះបានលួចមែនស្រូវនឹងមុតមាត់ចេញឈាម ប៉ុន្តែ បើមិនបានលួចទេ គឺអាចទំពា ស្រូវលេបចូលពោះដោយស្រួល ។
ពេលនោះមិនទាន់មានគុកដាក់អ្នកទោសទេ ។ ជនឧក្រិដ្ឋត្រូវបោះឲ្យក្រពើស៊ី ដែលគេចិញ្ចឹមនៅក្នុងប្រឡាយជុំវិញទីក្រុង ឬសត្វសាហាវ ដែលគេចិញ្ចឹមដាក់ក្នុងទ្រុងពិសេស ។
អ្នកស្រុកមិនជីកអណ្តូងយកទឹកទេ ក៏ប៉ុន្តែគេមានស្រះទឹកតាមក្រុមគ្រួសារ ហើយប្រើធុងសម្រាប់ដងទឹកយកមកប្រើ កាលណាគេត្រូវការ ។
គេគោរពបូជាអាទិទេពដែលរស់នៅលើមេឃ ហើយសាងរូបសំណាកអំពីសំរិទ្ធ ដែលជួនកាល មានមុខពីរ និងបួន ជួនកាលទៀត មានមុខបួន និងប្រាំបី ។ តាមពិតអ្នកទាំងអស់នេះ គឺជាបដិមាតំណាងឲ្យអាទិទេពនៃព្រហ្មញ្ញសាសនា ដែលមានដូច្នេះរហូតដល់សព្វថ្ងៃនៅ ឥណ្ឌា និងមានក្បាលមិនតិចជាងដៃប៉ុន្មានទេ ។ នៅកម្ពុជាគេបានរកឃើញបដិមាបែបនេះជាច្រើន ដែលគេយកមកទុកនៅសារមន្ទីរសព្វថ្ងៃ ។
ព្រះរាជាជិះដំរី កាលណាត្រូវយាងចេញពីវាំង ។ មហេសី និងស្រីស្នំទាំងឡាយក៏ដូច្នោះដែរ ។ កាលណាព្រះអង្គទ្រង់គង់ទម្រេតព្រះកាយបន្តិច បញ្ឈរជង្គង់ស្តាំ ឯជង្គង់ឆ្វេងទម្លាក់ដល់ដី ។ នៅពីមុខព្រះភ័ក្ត្រព្រះអង្គគេលាតក្រណាត់ស រួចដាក់ព្រះរាជសង្ហារ ភាជន៍មាស និងផើងដុតឈើក្រអូប ។
ការបូជាខ្មោច និងអាពាហ៍ពិពាហ៍របស់អ្នកស្រុកហ្វូណន ប្រព្រឹត្តទៅដូចនៅលីនយី ឬចាម្ប៉ាដែរ ។ គេកាន់ទុក្ខដោយកោរសក់ និងពុក មាត់ ។ មានវិធីសម្រាប់ទុកដាក់សព : បោះសពចូលក្នុងទឹកទន្លេ, បូជាដោយភ្លើង, កប់, និងទុកចោលកណ្តាលវាលឲ្យសត្វស៊ី ។ នេះគឺជាអ្វី ដែលជនកម្ពុជាហៅរហូតមកដល់សព្វថ្ងៃថា ’ការបំបែកធាតុទាំងបួន” ។
ចុងក្រោយបង្អស់ ឯកសារចិនបានកត់សម្គាល់ថា អ្នកស្រុកហ្វូណនលោភលន់ណាស់ ។ គេមិនគោរពពិធី ចរិយាធម៌អ្វីទេ ។ ទំនៀមទម្លាប់គ្មាន ហើយកុមារីក៏ដូចកុមារា ធ្វើអ្វីតាមតែអំពើចិត្ត ។
ឯកសារក៏បានបញ្ជាក់ផងដែរថា នគរហ្វូណន ពេលនោះធំណាស់ លាតសន្ធឹងពីនគរចាម្ប៉ានៅខាងកើត រហូរដល់ទ្វារវតី នៅខាងលិច ប្រទេសនេះគឺអយុធ្យា ឬសៀមសព្វថ្ងៃ ពេលនោះប្រហែលជាគ្រប់គ្រងដោយក្រុមឧបនិវេសន៍ហិណ្ឌូមួយរួចទៅហើយ និងលាតសន្ធឹងរហូត ដល់ព្រំប្រទល់ខែត្រយេណនានរបស់ចិន គឺខែត្រក្វាងប៊ិញរបស់តុងកឹងសព្វថ្ងៃ ។ ក៏ប៉ុន្តែវាហាក់ដូចជាពិបាកនឹងជឿណាស់ ដែលនិយាយថា ស្តេចនៃនគរហ្វូណនដែលមានទីតាំងនៅតំបន់ចូវដុក ឬក្នុងខែត្រព្រៃកប្បាស អាចវាតអំណាចទៅបានឆ្ងាយពីរាជធានីបែបនេះ ។
រឿងព្រេងខ្មែរចាប់កំណើតអស់កាលជាយូលង់ណាស់មកហើយ ហើយបានក្លាយទៅជាប្រពៃណីរបស់ជាតិខ្មែរផងដែរ ។ រឿងព្រេង ទាំងនោះមានប្រជាប្រិយភាពខ្លាំងណាស់ ហើយបានត្រូវប្រជាជនខ្មែរជឿជាក់ និងចាត់ទុកដូចជាព្រះឱង្ការរបស់ព្រះ ដែលពួកគេការពារយ៉ាង ខ្លាំង ថ្វីបើនៅមានការប្រទាំងប្រទើសគ្នាខ្លះក៏ដោយ ។
តើរឿងព្រេងទាំងអស់នោះគ្រាន់តែជារឿងដែលគេប្រឌិតឡើងតាមតែការស្រមើស្រមៃ គ្មានទាក់ទិនទៅនឹងហេតុការណ៍ប្រវត្តិសាស្ត្រ អ្វីសោះ ឬយ៉ាងណា ? មិនមែនទេ ។ តាមមើលទៅ រឿងព្រេងទាំងអស់នោះហាក់ដូចជាមានចំណែកខ្លះជារឿងពិតតាមប្រវត្តិសាស្ត្រ ដែលគេ យកមកប្រឌិតបំផ្លើស ផ្សំធ្វើឲ្យមានភាពអច្ឆរិយៈខ្លះ ទោះជារឿងទាំងនោះចាប់កំណើតចេញពីការនិទានតៗគ្នា ពីមាត់មួយទៅមាត់មួយ រួចបានត្រូវគេត្រងត្រាប់ទុកតែរចនាបទ ឬក៏ជាប្រវត្តិពិតពីបុរាណកាល ដែលបានរលុបស្ទើរបាត់អស់ទៅហើយក្តី ។
ទោះជាយ៉ាងណាក្តី ថ្វីបើគេមិនឃើញមានចំណារ នៅលើសិលាចារឹក ឬក៏មិនមានរៀបរាប់នៅក្នុងកំណត់ត្រារបស់ប្រវត្តិវិទូចិន ក៏ដោយ ក៏គេមិនអាចបដិសេធមិនទទួលស្តាប់រឿងរ៉ាវដែលគេមិននិទានផ្ទាល់មាត់តៗគ្នា និងរឿងព្រេងដែលគេបានសរសេរកត់ត្រាទុកមកថា ពួកចាមមានវត្តមាននៅកម្ពុជាមុនពួកឥណ្ឌា ។ គឺរឿងទាំងអស់នោះ ហើយដែលជំរុញឲ្យប្រជាជនខ្មែរបច្ចុប្បន្នហ៊ានកំណត់ នៅពេលដែលជួប សិលាចារឹកមួយថា សិលាចារឹកនេះជារបស់ចាម សិលាចារឹកនោះជារបស់ខ្មែរ ។ គេអាចនឹងទទួលស្គាល់បានដូចដែលគេបានឃើញពីខាងលើ រួចមកហើយថា ពួកចាមបានមកដល់កម្ពុជាមុនកម្ពុជៈ ដោយគ្មានប៉ះពាល់អ្វីដល់ប្រវត្តិសាស្ត្រ ដែលផ្អែកទៅលើកំណត់ត្រារបស់ពួកចិន ពីព្រោះថា កំណត់ត្រាទាំងនោះ មិនមែនសុទ្ធតែរៀបរាប់ប្រាប់យើងទាំងអស់ អំពីអ្វីដែលចិនបានដឹងពីប្រជាជនដែលគេលើកឡើងនោះទេ ។
ប៉ុន្តែខ្ញុំជឿថា ការដែលចង់អះអាងថា ប្រវត្តិសាស្ត្រដែលទាក់ទងទៅនឹងរឿងព្រេងពីរ ដែលយើងបានដឹង គឺរឿងជ្វាព្រាហ្មណ៍ និងរឿង ព្រះថោងនាងនាគ ដែលខ្ញុំនឹងរៀបរាប់ខាងក្រោម គឺជារឿងដែលកើតឡើងបន្តបន្ទាប់គ្នា នៅក្នុងក្សត្រប្រទេសតែមួយ គឺព្រះរាជាណាចក្រខ្មែរ ពីព្រោះថា នៅពេលនោះមានក្សត្រប្រទេសជាច្រើនទៀតក្រៅពីហ្វូណន ។ ខ្ញុំគិតថា រឿងដែលកើតមានក្នុងក្សត្រប្រទេសនីមួយៗ ដល់ពេលយូរ ក្រោយមក ក៏បានក្លាយទៅជាប្រវត្តិរួមរបស់ប្រទេសទាំងមូល ។ ដោយហេតុនេះ ព្រឹត្តការណ៍ប្រវត្តិសាស្ត្រដែលកើតមានឡើង ហើយដែល កប់បាត់ទៅតាមពេលវេលា មិនចាំបាច់ត្រូវតែឆ្លើយតបគ្នា និងកើតមានបន្តបន្ទាប់គ្នា ដើម្បីបញ្ជាក់ថា ជាការពិតនោះទេ ។
រហូតមកដល់សព្វថ្ងៃនេះ មានការបញ្ជាក់ច្បាស់ហើយថា ហ្វូណន គឺជាអាណាចក្រមួយដែលរួមផ្សំឡើងដោយក្សត្រប្រទេសជាច្រើន ដែលមានព្រះរាជានៃក្សត្រប្រទេសតូមូជាអធិរាជ ហើយបើមិនមែនដូច្នេះ តាំងពីដើមដំបូងមកទេនោះ ក៏ចាប់តាំងពីពេលដែលព្រះបាទហ្វាន់ម៉ាន់ បានធ្វើសង្គ្រាមដណ្តើមទឹកដីមកដែរ ។
ខ្ញុំក៏ដូចមានជំនឿច្រើនថា គឺពួកម៉ាឡេ ដែលជាបុព្វបុរសរបស់ពួកចាមនៅពេលក្រោយមក ដែលជាស្ថាបនិក នៃបណ្តាក្សត្រ ប្រទេសទាំងអស់នោះ ។ រាជាណាចក្រចាម ឬចម្ប៉ានេះ ស្ថិតនៅពីខាងកើត ហើយបានកើតឡើង យ៉ាងតិចណាស់ក៏២សតវត្សរ៍៍មុនកម្ពុជាដែរ ពីព្រោះគេរកឃើញសិលាចារឹកសំស្រឹ្កត ដែលមានវ័យចំណាស់ជាងគេក្នុងឥណ្ឌូចិន នៅចាម្ប៉ានេះឯង ។ បើតាមសិលាចារឹកទាំងនោះ ប្រទេស ចម្ប៉ា មានអរិយធម៌ជឿនលឿនជាហ្វូណន នៅសតវត្សរ៍ទី៤ ។
តាមពិតទៅប្រទេសចម្ប៉ា ឬលិនយី ត្រូវបានបង្កើតឡើងនៅសតវត្សរ៍ទី២ ក្រោយពីនគរភ្នំ ហើយផ្ទាំងសិលាចារឹកវ៉ូកាញ់ គឺជារបស់ ខ្មែរទេ” ។
ស្តីអំពីជ្វាព្រាហ្មណ៍ លោកបានបន្ថែមទៀតថា ’ប្រសិនបើគេទទួលស្គាល់ថា ការលុកលុយរបស់ពួកម៉ាឡេ ឬជ្វា ជាការលុកលុយពីខាងក្រៅ ដែលកើតមាន មុនគេមកលើកម្ពុជានោះ រឿងរ៉ាវដែលនិទានអំពីការលុកលុយរបស់ពួកជ្វាព្រាហ្មណ៍ គឺជារឿងមួយក្នុងបណ្តារឿងទាំងនោះ ។ រឿងនេះរៀប រាប់អំពីការលុកលុយរបស់ស្តេច ហ៊ុន ទៀន ដែលយាងមកពីទិសខាងត្បូង ដូចដែលបានលើកនៅខាងលើ ។ ទោះជាយ៉ាងណាក៏ដោយ ពួកជ្វា ព្រាហ្មណ៍ ឬព្រាហ្មណ៍ នៅកោះជ្វាទាំងនោះ ធ្វើដំណើរចេញមកពីប្រជុំកោះអាំងស៊ូឡាំង ។ ពួកនោះប្រហែលជាបច្ឆាញាតិរបស់ពួកព្រាហ្មណ៍ ប្រមាណជា២ម៉ឺនគ្រួសារ ដែលបានធ្វើនិរប្រវេសន៍ចេញពីប្រទេសឥណ្ឌា នៅដើមមហាសករាជ មកតាំងទីលំនៅលើកោះជា្វ ហើយផ្សព្វផ្សាយ ព្រហ្មញ្ញាសាសនារបស់ប្រជាជនដើមនៅទីនោះ ។
រឿងនិទានរៀបរាប់ថា ក្រៅពីប្រជាជន ឬពួកពលទាហាន និងពួកសំពៅ ពួកព្រាហ្មណ៍ដែលជាមេគេទាំងនោះ មានសក់វែង មាន សម្បុរខ្មៅ ហើយបានអះអាងថា ពួកគេមកពីនគរពារាណសី ។ រឿងនិទានក៏បានរៀបរាប់ផងដែរថា នគរដែលពួកជ្វាព្រាហ្មណ៍ទាំងនោះ បានបង្កើតឡើងគឺនគរគោកធ្លក គឺស្រុកខ្មែរនេះឯង និងថា មានព្រះមហាក្សត្រចាម៦ព្រះអង្គសោយរាជ្យបន្តបន្ទាប់គ្នា ព្រះមហាក្សត្រទាំងនោះ ជាបច្ឆាញាតិរបស់ព្រះនាងលីវយី និងព្រះបាទហ៊ុនទៀន ដែលជាជ្វា ចំណុចនេះខុស ព្រោះថាហ៊ុនទៀន ឬ កៅណ្ឌិត្យ ( គឺជាជនជាតិឥណ្ឌា មក នគរភ្នំ តាមរយៈកោះជ្វា ឬ Java ) ។
ស្តេចជ័យវរ័ន្ម សោយរាជ្យ៥០ឆ្នាំ ។ តាមរឿងនិទាន ព្រះអង្គគោរពបូជាព្រះវិស្ណុ ហើយទ្រង់សោយទិវង្គតទៅ ក្នុងព្រះជន្មាយុ៧០ឆ្នាំ ។
រាជបុត្ររបស់ព្រះបាទជ័យវរ្ម័នព្រះនាម កវលៈរាជកុមារ បានសោយរាជ្យបន្តពីព្រះបិតា ហើយគោរពបូជាថ្មស្វ័យម្ភុ ដែលមានន័យថា កើតមានឡើងដោយឯងៗ ។ ព្រះរាជាអង្គនេះ សោយរាជ្យបាន២០ឆ្នាំ ។
ព្រះរាជាចាមទី៣ ទ្រង់ព្រះនាមថា សុរិយាវរ្ម័ន ទ្រង់គ្រងរាជ្យបាន២០ឆ្នាំដែរ និងគោរពបូជាថ្មស្វ័យម្ភុដូចគ្នា ។
ព្រះរាជាទី៤ ទ្រង់ព្រះនាមថា ធរនិន្ទ្រៈវរ្ម័ន ។ ទ្រង់សោយរាជបាន២០ឆ្នាំ ។
ព្រះរាជាទី៥ គឺព្រះបាទអាទិត្យវរ្ម័ន សោយរាជ្យបាន២០ឆ្នាំ ។
ព្រះរាជាទី៦ និងចុងក្រោយគេ គឺព្រះបាទអសជ្ជ័យ ដែលសោយរាជ្យបានតែ១១ឆ្នាំប៉ុណ្ណោះ ។
ពាក់ព័ន្ធទៅនឹងរឿងព្រះថោង និង នាងនាគ លោកបានអធិប្បាយថា : តាមមើលទៅ រឿងរបស់ពួកហិណ្ឌូ ស្តីអំពីព្រះថោង ក៏ដូចជា រឿងជ្វាព្រាហ្មណ៍ដែរ គឺមិនមែនជាការប្រឌិតសុទ្ធសាធនោះទេ ។ បើកុំគិតអំពីភាពអស្ចារ្យដែលគេបន្ថែមឲ្យ រឿងនេះហាក់ដូចជារំលឹកនូវ ហេតុការណ៍ប្រវត្តិសាស្ត្រមួយ នោះគឺការឈ្លានពានរបស់ពួកហិណ្ឌូ ដែលបានមកវាយយកជ័យជំនះ រួចបណ្តេញពួកចាមចេញពីនគរគោកធ្លក ។
ដំណើររឿងត្រួសៗ មានដូចតទៅ : មានស្តេចមួយព្រះអង្គសោយរាជ្យនៅនគរឥន្ទ្រប្រទេស មានព្រះរាជបុត្រា៥អង្គ ។ ព្រះអង្គបានបែងចែក ខែត្រខ័ណ្ឌ៤ចំណែកឲ្យព្រះរាជបុត្រាច្បងទាំងបួនគ្រប់គ្រង ឯព្រះរាជបុត្រាពៅនៅជាមួយព្រះអង្គ ។ ធ្វើយ៉ាងនេះបានសេចក្តីថា ព្រះអនុជពៅ នេះជាអធិរាជលើព្រះរៀមទាំង៤ព្រះអង្គ ។ ព្រះរៀម៣ព្រះអង្គយល់ព្រមទទួលយកស្ថានភាពបែបនេះ ប៉ុន្តែព្រះរៀមទី៤ ព្រះនាមថា ព្រះថោង មិនយល់ព្រមទេ ហើយទ្រង់មិនព្រមមកកាន់ឥន្ទ្រប្រទេសចូលរួមក្នុងពិធីអភិសេកព្រះអនុជឡើយ ។ ដំបូងឡើយ ព្រះវរាជបិតាប្រុងនឹងបញ្ជូន ព្រះរាជបុត្រាទាំងបួនអង្គទៀត ឲ្យលើកទ័ពមកច្បាំងនឹងព្រះថោង ដែលទ្រង់ចាត់ទុកថា បានបះបោរប្រឆាំង ។ ក៏ប៉ុន្តែ ដោយព្រះថោង មាន ការគាំពារច្រើនពីប្រជាជន ព្រះអង្គក៏ប្រែព្រះទ័យ គ្រាន់តែសម្រេចបណ្តេញព្រះថោង ព្រមទាំងបរិវារទាំងអស់ចេញពីព្រះនគរប៉ុណ្ណោះ ហើយ ទ្រង់ឲ្យនាំយកប្រជាជនពីខេត្រខ័ណ្ឌ៤ទៀត មករស់នៅបំពេញវិញ ។ ព្រះថោង ដែលត្រូវបានគេចាត់ទុកថា កាន់សាសនា ក៏ដឹកនាំប្រជារាស្ត្រ របស់ព្រះអង្គចាកចេញពីប្រទេស មកតាំងនៅទឹកដីនគរគោកធ្លកដែលមានពួកចាមរស់នៅមុនរួចទៅហើយ ។ ការរស់នៅលើទឹកដីគោកធ្លក មិនបានស្រួលទេ ដោយចេះតែមានទំនាស់រវាងពួកចាមម្ចាស់ស្រុក ជាមួយប្រជារាស្ត្រព្រះថោង ក៏ក្លាយទៅជាជម្លោះប្រយុទ្ធគ្នាស្លាប់រស់ ។ ពេលនោះ ប្រហែលជាដោយសារមានជំនួយពីជនជាតិដើមផង ព្រះថោង ក៏វាយបណ្តេញពួកចាមបង្ខំឲ្យពួកនេះចាកចេញពីចំប៉ាសាក់ទៅ ។ ព្រះអង្គក៏ឡើងគ្រងរាជជាព្រះរាជា រួចបានអភិសេកបុត្រីរបស់ស្តេចនាគ ជាអគ្គមហេសី ។ ពាក្យថា ’នាគ” នេះប្រហែលសំដៅយកអ្នកស្រុក ដើម គឺពួកខ្មែរនេះឯង ។ ព្រះថោង មិនគ្រាន់តែគ្រប់គ្រងលើទឹកដីក្រុមឧបនិវេសន៍ជ្វាហិណ្ឌូ ដែលព្រះអង្គដណ្តើមបានប៉ុណ្ណោះទេ ប៉ុន្តែ ក៏គ្រប់ គ្រងលើទឹកដីដែលស្ថិតក្រោមអំណាចរបស់ព្រះបិតាក្មេកព្រះអង្គផងដែរ ។ ហេតុការណ៍នេះ ជាភស្តុតាងបញ្ជាក់អំពីឃ្លានៃរឿងនិទានដំបូងៗ ដែលនិយាយថា ព្រះថោងជាព្រះរាជាទីមួយរបស់ពួកខ្មែរ បានសេចក្តីថា ពួកជនជាតិដើម ដែលបានរួបរួមជាមួយពួកហិណ្ឌូ” ។
ស្តីពីពាក្យកម្ពុ លោកអ៉ាដឺហរឡឺក្លែរ ក៏បានធ្វើសេចក្តីកត់ត្រាដូចខាងក្រោមនេះ :
’ក្រៅពីរឿងនិទានទាំងពីរខាងលើនេះ ដែលគេនិយាយតៗគ្នាពីមាត់មួយរហូតមកដល់យើងសព្វថ្ងៃ ប្លែកៗពីគ្នាខ្លះ ក៏ប៉ុន្តែ រក្សាបាននូវ រចនាបទដើម ហើយដែលគ្មានសិលាចារឹកណាមួយបានលើកឡើងសោះ ។
នៅមានរឿងព្រេងមួយទៀតស្តីអំពីទេវបុព្វបុរសរបស់ប្រជាជនកម្ពុជា ហើយដែលសិលាចារឹកមួយ បានលើកឡើងដែរ ។ បុព្វបុរស នោះ អាចចាត់ទុកបានថា ជាមនុរបស់ឥណ្ឌូចិន ទ្រង់មានព្រះនាមថាកម្ពុ ហើយជាជីទួតជីលួតរបស់រាល់ព្រះរាជាវរ័ន្មក្រោយៗមក ។ ព្រះអង្គ បង្ហាញរូបរាងឡើងក្នុងឋានៈជាទេវកថាមួយរបស់ជាតិ ។
តាមកំណត់សម្គាល់មួយនៅទំព័រខាងលើ គេបានឃើញថា ពាក្យសំស្ក្រឹត ’ កម្ពុ ” មានន័យថា ’ ចោរ, ចោរសមុទ្រ ” ដែលលោក ហ្សេរីនី បានបកតម្រូវនឹងពាក្យក្រិច ’ លេស្តៃ ” ដែលផែនដីរបស់ ផ្តូលេមេ ប្រើសម្រាប់សម្គាល់ប្រជាជនដែលរស់នៅកូសាំងស៊ីន និងកម្ពុជា ។ ក្នុងករណីនេះ ពាក្យ ’ លេស្តៃ ” គ្រាន់តែជាពាក្យបកប្រែប៉ុណ្ណោះ មិនមែនជាពាក្យសរសេរតាមឈ្មោះដើមរបស់ប្រជាជនដែលរស់នៅ ទីនោះទេ ។ ខ្ញុំគ្មានជឿថា ការដែលមានរឿងប្រហាក់ប្រហែលគ្នានេះ វាមានមូលដ្ឋានច្បាស់លាស់នោះទេ ក៏ប៉ុន្តែការដែលទេវបុព្វបុរសរបស់ ប្រជាជនកម្ពុជា មានឈ្មោះដូចពាក្យដែលមានប្រើនៅលើផែនទីក្រិច ជាកត្តាគ្រប់គ្រាន់សម្រាប់គាំទ្រមតិរបស់លោក ហ្សេរីនី ស្តីអំពីបុព្វបុរស របស់ប្រជាជនដែលយើងកំពុងធ្វើការសិក្សានេះ ។
ជាអវសាន លោកក៏បានបញ្ជាក់ផងដែលថា ’ ថ្វីបើមានរឿងព្រេងដែលបានក្លាយទៅជាប្រពៃណីរបស់ប្រជាជនកម្ពុជាទៅហើយ ហើយបើទោះជារឿងព្រេងទាំងនោះ មានមូលដ្ឋានផ្អែកទៅលើប្រវត្តិសាស្ត្រខ្លះក៏ដោយ ក៏គេមិនអាចយករឿងទាំងអស់នោះជាគោល ដើម្បីសរសេរប្រវត្តិសាស្ត្រនៃសម័យកាលនេះ បានទាំងស្រុងដែរ ។
ក៏ប៉ុន្តែ ជាសំណាងល្អសម្រាប់សតវត្សរ៍ទី៥ ដែលយើងនៅមានប្រភពព័ត៌មានច្បាស់លាស់ផ្សេងទៀត គឺដំបូងមានសិលាចារឹក និង បន្ទាប់មកទៀតមានឯកសារប្រវត្តិសាស្ត្រចិន ដែលយើងបានប្រើប្រាស់ជាច្រើនណាស់មកហើយ សម្រាប់សតវត្សរ៍មុនៗ ”។
មកត្រឹមនេះ រឿងរ៉ាវដែលយើងបានដឹងអំពីព្រាហ្មណ៍ឈ្មោះ កោណ្ខញ្ញៈ ឬក៏ព្រាហ្មណ៍ត្រកូលកោណ្ឌញ្ញៈ ដែលធ្វើដំណើរចេញពី ប្រទេសឥណ្ឌា មកសោយរាជ្យនៅប្រទេសកម្ពុជា មានព្រះនាមថា ជ័យវរ្ម័ន មិនប្រាកដថាសុទ្ធតែជារឿងព្រេងទាំងអស់នោះទេ ។
តាមមើលទៅ វាហាក់ដូចជាមានការលុកលុយរបស់ពួកហិណ្ឌូ ប្រហែលជាពាក់កណ្តាលសតវត្សរ៍ទី៥ នៃគ្រិស្តសករាជ ។ ពួកនោះ ចេញមកពីប្រទេសឥណ្ឌាភាគខាងត្បូង គឺចេញពីតំបន់ដេកង់ ធ្វើដំណើរកាត់ រាជាណាចក្រប៉ានប៉ាន នៅខាងជើងទៀបកោះម៉ាឡាកា មកកាន់ កម្ពុជា ។ មេកាយរបស់ពួកនោះ ឈ្មោះ កោណ្ឌញ្ញៈ បានត្រូវប្រកាសលើកជាស្តេចនៃនគរបល្វវៈ នៅឥណ្ឌា និងស្តេចចាម នៅតាមមាត់សមុទ្រ ខាងកើតនៃឥណ្ឌូចិន តែងតែប្រកាន់យករួចមកហើយ ”។
ខាងលើនេះ គឺជាទស្សនៈទានរបស់លោក ឡឺក្លែរ ដែលបានធ្វើឡើងកាលពី ១០០ឆ្នាំមុន ដោយផ្អែកលើការវិភាគទិន្នន័យបែបគុណវិស័យ ឬការសាកសួរផ្ទាល់មាត់ច្រើនជាងការវិភាគឯកសារប្រវត្តិសាស្ត្រ និងបុរាណវិទ្យា។ ដូច្នេះគប្បីត្រូវពិនិត្យទិន្នន័យទាំងនោះឡើងវិញ ដោយយោងតាមរបកគំហើញថ្មីខាងវិទ្យាសាស្ត្រ។
ជាសង្ខេប យើងអាចកត់សម្គាល់ថា ការមិនវិភាគល្អិតល្អន់ ហើយយកទស្សនៈរបស់អ្នកនិពន្ធខាងលើនេះថា ជាព្រះគម្ពីរវេទនោះ នាំឲ្យមានការខុសឆ្គងក្នុងការស្វែងយល់អំពីប្រវត្តិសាស្ត្រ និងប្រភពនៃជនជាតិខ្មែរ។ បើយើងយោងតាមលទ្ធផលនៃការស្រាវជ្រាវថ្មីៗនេះ យើងនឹងឃើញមានហេតុផលជាវិជ្ជមានមួយចំនួនដែលមានដូចខាងក្រោម។
មតិមួយទៀតដែលថា ព្រះនាងលីវយី គឺជាក្សត្រីយ៍ខ្មែរទីមួយ មុនហ៊ុនទៀន ឬកៅណ្ឌិន្យ គឺជាមតិមិនសមស្របទៅនឹបរិបទសង្គមវប្បធម៌មុនឥណ្ឌូរូបនីយកម្ម ដែលប្រជាជនខ្មែររស់ជាសហគមន៍ ឬកលសម្ព័ន្ធតូច-ធំ ក្រោមការទទួលខុសត្រូវពីមេកន្ទ្រាញ។ ការជឿដូច្នោះបណ្តាលមកពីគេភ្លេចថា របបរាជានិយម ឬរាជាធិបតេយ្យខ្មែរ មានប្រភពចេញពីប្រទេសឥណ្ឌា។ ដោយសារការមិនដែលឃើញ គិតមិនយល់រកហេតុផលមិនត្រូវ ហើយមិនយល់ថា អ្វីជាមរតកវប្បធម៌ឥណ្ឌា ក៏នាំឲ្យគិតខុសដូច្នោះ។
មតិមួយទៀតដែលថា ប្រទេសខ្មែរត្រូវបានត្រួតត្រាដោយស្តេចចាមជាច្រើនអង្គ មុនវត្តមានរបស់សន្តតិវង្សកៅណ្ឌិន ឬវរ្ម័ន មតិនេះក៏គ្មានមូលដ្ឋានអ្វីច្បាស់លាស់ដែរ។ ចំពោះវត្តមានរបស់ស្តេចចាម យើងមិនដែលឃើញមានក្នុងកំណត់ហេតុចិន និងសិលាចារឹកម្តងណាសោះ គ្រាន់តែឃើញក្នុងរឿងព្រេងនិទានតែប៉ុណ្ណោះ។ ចំពោះយើង បើគេជឿលើអ្វីដែលគេជឿលើអ្វីដែលគេមិនអាចផ្ទៀងផ្ទាត់ ឬមើលឃើញ ពោលគឺជឿស្មានៗ គឺមិនសមហេតុផលឡើយ។
សូមកុំភ្លេចថា ពាក្យចម្ប៉ាសាក មិនមែនជាទឹកដីរបស់នគរនៃជនជាតិចាម ដែលរួមឈាមជ័រខាងជាតិពិន្ធុវិទ្យាជាមួយទាំងជនជាតិម៉ាឡេនៅម៉ាឡេស៊ី ទាំងជនជាតិជ្វានៅកោះជា ឬហ្សាវ៉ានោះទេ។ ទន្ទឹមនឹងនេះ យើងក៏ត្រូវទទួលស្គាល់ពាក្យចម្ប៉ាសាក គឺជាពាក្យផ្សំគឺ ពាក្យចម្ប៉ាមកពីស័ព្ទសំស្ក្រឹត និងស័ព្ទសាក ដែលជាពាក្យបំព្រួញនៃពាក្យបាសាក ដែលសំដៅដងទន្លេបាសាក។
មែនពិត ក្នុងរឿងព្រេងនិទានខ្មែរ និងលាវ ច្រើននិយាយទាក់ទងនឹងចម្ប៉ាសាក់ និង ចាម ដែលពិបាកនឹងជឿថា ជាការពិត ដូចក្បាលចាម ក្បាលស្តេចចាម និងសិល្បៈចាមជាដើម ហើយជាអ្វីមួយដែលអ្នកនិពន្ធបរទេសធ្វើតាមតៗគ្នា។ បើពួកគេធ្វើតាមការជឿរបស់អ្នកស្រុកអីចឹង ក៏គួរងាកបែរស្រាវជ្រាវរាវរកទិន្នន័យខាងបុរាណវិទ្យាផងដែរ។
សរុបសេចក្តីមក គេគួរបដិសេធចំពោះមតិដែលទើបតែលើកឡើងខាងលើនេះ កាលបើគេគិតឲ្យល្អិតល្អន់។ ព្រោះថា រហូតដល់សព្វថ្ងៃ គេពុំមែនជួបប្រទះនូវព័ត៌មានណាមួយយ៉ាងប្រាកដប្រជាទាក់ទិនទៅនឹងស្លាកស្នាមវប្បធម៌របស់ជនជាតិចម្ប៉ាក្នុងប្រទេសលាវ ឬខ្មែរនោះទេ។ បើនិយាយម្យ៉ាងទៀត យើងអាចស្របមតិនិងរឿងព្រេងនិទានទាំងនោះបាន ឬអាចសន្និដ្ឋានថាយ៉ាងនោះមែន លុះត្រាតែបានជួបប្រទះនូវតឹកតាងដ៏រឹងណាមួយ។
ខាងលើនេះ គឺជាបញ្ហាពាក់ព័ន្ធទៅនឹងប្រភពនៃពាក្យចម្ប៉ាសាក និងចម្ប៉ា ដែលមានប្រភពចេញពីឥណ្ឌា។ អ្វីដែលគួរកត់ត្រានៅទីនេះ គឺក្នុងសម័យខ្មែរនាស.វទី១៩ ពាក្យជ្វាព្រាហ្មណ៍មានន័យថា ព្រាហ្មណ៍ឥណ្ឌា ដែលមកពីកោះជ្វា ឬស៊ូមាត្រា (ម៉ាឡេស៊ី) ពោលគឺ មិនមែនសំដៅទៅតែពួកជ្វា ដែលកាន់សាសនាព្រាហ្មណ៍នោះទេ។ យ៉ាងណាមិញ ដូចលោក ឡឺក្លែរ ពាក្យចម្ប៉ា ឬចាម ដែលស្ថិតនៅខាងកើតនៃពួកខ្មែរ ឬកម្ពុជៈ គឺជាពួកអ្នកផ្សងព្រេង ឬចោរសមុទ្រ (ពួកគេ) បានធ្វើដំណើរចេញពីកោះធំៗ ដែលមានឈ្មោះសព្វថ្ងៃថា ស៊ូមាត្រា កោះជ្វា និងប្រហែលជាចេញពីកោះតូចក្បែរៗនោះផងដែរ។ ពួកនេះមកតាំងទីនៅមាត់សមុទ្រ រួចហើយបានដណ្តើមទឹកដីសមុទ្រ ត្រង់កន្លែង កូសាំងស៊ីន និងអាណ្ណាមសព្វថ្ងៃទាំងស្រុង ឬមួយចំណែក (អតីតទឹកដីនគរភ្នំ) មុនពួកហិណ្ឌូមកដល់។ បន្ទាប់មក អាស្រ័យដោយចំណងមត្រីភាពជាមួយអ្នកស្រុក ដែលរស់នៅតាមមាត់សមុទ្រនេះ ក៏សម្រេចបង្កើតបានជាជាតិមួយនៅរវាងស.វទី ២ មុនគ.ស ដែលពួកចិនហៅថា នគរលិនយី ហើយដែលក្រោយមក មានឈ្មោះថា ’ចម្ប៉ា។
ចំណុចជាអវិជ្ជមានមួយទៀត ដែលយើងត្រូវជ្រាប ការផ្សព្វផ្សាយវប្បធម៌ឥណ្ឌា ជាពិសេសវិស័យ សាសនា មិនមែនត្រូវបានអនុវត្តឡើងក្នុងសង្គមខ្មែរ ដោយការធ្វើសង្គ្រាមវាតទឹកដីនោះទេ ក៏ប៉ុន្តែត្រូវបានធ្វើឡើងដោយសន្តិវិធីតាមរយៈ ការធ្វើជំនួញជួញប្រែដែលមានលក្ខណៈជាអន្តរជាតិ។ ចម្បាំងរវាងព្រះនាងលីវយី និងហ៊ុនទៀន គឺជាមួយដែលមានលក្ខណៈជាទេវកថាវិទ្យាតែប៉ុណ្ណោះ ដូចករណីការប្រណាំងកសាងភ្នំ ឬប្រាសាទដោយបុរស និង ស្ត្រីដែរ ដែលគេរមែងតែជួបប្រទះក្នុងរឿងព្រេងបុរាណខ្មែរ។
ជាអវសាន ចំពោះយើង បញ្ហាមហស្ចារ្យនៃស្តេចចាម ដែលជនជាតិខ្មែរបានចងចាំនោះ ដែលជារឿងហួសនិស័យក៏មែនពិត ព្រោះពុំមែនភស្តុតាងច្បាស់លាស់ណាមួយបញ្ជាក់ពីភាពត្រឹមត្រូវ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះ គឺវាប្រហែលជាព័ត៌មានជាប្រយោលមួយ ខាងប្រវត្តិសាស្ត្រ ដែលបង្ហាញនូវទំនាក់ទំនងវប្បធម៌ដ៏យូរលង់នាសម័យបុរេប្រវត្តិសាស្ត្ររវាងនគរភ្នំ និងជ្រោយមលយូ និងកោះជ្វាតែប៉ុណ្ណោះ។
បន្ថែមពីនោះទៀត គួរកត់សម្គាល់ថា ព័ត៌មានជាវិជ្ជមាន ដែលយើងត្រូវយកចិត្តទុកដាក់ជាសំខាន់ទៅលើបញ្ហាចម្បងៗមួយចំនួនទៀតគឺ ប្រភពនៃប្រជាជនខ្មែរ និងសម្ព័ន្ធភាពខាងជាតិពិន្ធុវិទ្យារវាងជនជាតិខ្មែរនិងមននៅប្រទេសភូមាបច្ចុប្បន្ន។ ការខិតខំស្រាវជ្រាវរបស់របស់លោក ឡឺ ក្លែរ បានផ្តល់នូវអត្ថប្រយោជន៍ ហើយលោកបានចូលរួមវិភាគទានជាវិជ្ជមានដល់ការទម្លាយអាថ៌កំបាំងពាក់ព័ន្ធទៅនឹងដើមកំណើតនៃជាតិសាសន៍ខ្មែរមុនគេមុនឯង។
ក្រោយពីបានសិក្សាប្រព័ន្ធនៃការរាប់ចំនួនខ្មែរ លោកអាដឺម៉ារ ឡឺក្លែរ បានសន្និដ្ឋានថា ជនជាតិខ្មែរ និងព្នង គឺក្នុងអម្បូរមនុស្សខាងជាតិពន្ទុ គឺអម្បូរមន ខ្មែរ ឬអូស្ត្រូ អាស៊ីអាតិច ។ ក្នុងអត្ថបទមួយ (Cf. La numeration chez les Khmers ou Cambodgiens, Societe d'Ethnographie de Paris, No 1, 15 oct, 1914) ។ លោកបានបញ្ជាក់ថា : ’ ពួកខ្មែរ គឺជាសាសន៍មួយមានខ្សែស្រឡាយជាមួយកុលសម្ព័ន្ធព្រៃភ្នំ ហើយជារដ្ឋវាសី ហើយរស់នៅទឹកដី (កំណើត) របស់ខ្លួនតាំងតែសម័យបុរេប្រវត្តិសាស្ត្រម្ល៉េះ” ។ ចំណែកពួកមនដែលបានបង្កើតអាណាចក្រទ្វារវតី ពួកគេបានបែកចេញពីខ្មែរ ដែល បានបង្កើតរដ្ឋនគរភ្នំ ក្រោយពីការបែកបាក់នៃរដ្ឋនេះនៅសតវត្សទី៦ ។ នេះបើសំអាងលើការសន្និដ្ឋានរបស់លោក ណៃ ប៉ាហ្លា ក្នុងអត្ថបទ សរសេរនៅឆ្នាំ១៨៧២មួយ (Cf. Nai Pan Hla, The Khmer Bronze figurines in Burma, in The Guardian, Jan 25, Rangoon, 1972) ។
សូមជម្រាបថា ទស្សនៈដ៏ត្រឹមត្រូវនេះបង្ហាញឲ្យដឹងថា មុនការមកនៃជាតិឥណ្ឌាដែលបានពាំនាំមកជាមួយនូវការសាបព្រោះវប្បធម៌ លើប្រជាជនខ្មែរនៅហ្វូណន ឬនគរភ្នំ ។
មូលហេតុដែលយើងរំលឹកទស្សនៈនេះឡើងវិញ ព្រោះរហូតដល់សព្វថ្ងៃ ការខុសឆ្គងដែលលោកឆ្លាប់ពោលពីមុន ពុំទាន់មានការកែ តម្រូវឡើងវិញនៅឡើយ ។ សូមរំលឹកថា ជាពិសេសក្នុងសៀវភៅប្រវត្តិសាស្ត្រខាងលើ គឺក្នុងសៀវភៅដ៏សំខាន់ខាងលើនេះហើយ ដែលជា ឯកសារប្រវត្តិសាស្ត្រ អ្នកនិពន្ធខ្លះបានសរសេរដោយភាន់ច្រឡំថា ជនជាតិខ្មែរមានប្រភពមកពីឥណ្ឌាជាពិសេសចេញមកពីប្រាស្ថៈ (ឥន្នបាទ ស្ថិតក្បែរទីក្រុងដែល្លី សព្វថ្ងៃប្រមាណ១៥គ.ម) ។
ជារួម សរសេរនៅចុងសតវត្សរ៍ទី១៩ ហើយបោះពុម្ព នៅដើមសតវត្សទី២០ ស្នាដៃរបស់លោក អាដឺមារ ឡឺក្លែរ ទោះជាមានកង្វះខាតយ៉ាងណាក៏ដោយ ក៏មានអត្ថប្រយោជន៍យ៉ាង សំខាន់សម្រាប់ប្រវត្តិសាស្ត្រខ្មែរ តាមពិតទៅគេត្រូវរងចាំដល់រវាងឆ្នាំ១៩៥២ និង១៩៦៦ ទើបប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជាមានមូលដ្ឋានប្រាកដប្រជាជាង ជាពិសេសក្រោយពីការសិក្សាវិភាគនៃផ្ទាំងសិលាចារឹកខ្មែរមួយចំនួនជាង១៣០០ផ្ទាំងដោយ លោក ហ្សក ស៊ឺដេស និង អ្នកដែលបន្តវេនពីអ្នក ប្រាជ្ញរូបនេះ។ តែទោះជាយ៉ាងនេះក្តី ក៏ស្នាដៃជាច្រើនរបស់អ្នកប្រាជ្ញខាងលើនេះ នៅតែជាប្រទីបមួយសម្រាប់ខេមរវិទ្យា ដែលខកខានពុំបាន កាលបើគេចង់សិក្សាអំពីខ្មែរ៕ (ម.ត្រាណេ)